2026-04-01

ការចូលរួមជាសមាជិកគណៈវិនិច្ឆ័យ សម្រាប់កិច្ចការពារគម្រោង Capstone វគ្គ២ របស់ CADT

communitycadtmentorship
ការចូលរួមជាសមាជិកគណៈវិនិច្ឆ័យ សម្រាប់កិច្ចការពារគម្រោង Capstone វគ្គ២ របស់ CADT

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វាជាថ្ងៃថ្មីមួយដែលខ្ញុំទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតក្នុងការចួលរួមជាសមាជិកគណៈវិនិច្ឆ័យ ដើម្បីដាក់ពិន្ទុឲ្យក្រុមនិស្សិតឡើងការពារគម្រោង Capstone វគ្គ២ ជំនាន់ទី ១០ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

គណៈវិនិច្ឆ័យកំពុងពិនិត្យការដាក់ស្នើរបស់ក្រុមមួយ មុនការការពារគម្រោង

ក្រុមមួយកំពុងបង្ហាញដំណោះស្រាយដែលពួកគេស្នើឡើងដល់គណៈវិនិច្ឆ័យ

ក្រុមមួយឈរជាមួយគ្នាដើម្បីឆ្លើយសំណួរពីគណៈវិនិច្ឆ័យ

ខ្ញុំពិតជារីករាយណាស់ដែលបានឃើញការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតរបស់ប្អូនៗទាំងអស់ ខ្ញុំឃើញថាប្អូនៗពូកែណាស់។ ជាចុងក្រោយ សូមប្អូនៗទាំងអស់ខិតខំប្រឹងប្រែងរៀន និងអភិវឌ្ឍន៍ខ្លួនបន្តទៀត ដើម្បីក្លាយខ្លួនជាធនធានល្អសម្រាប់សង្គមជាតិយើង។

ស្តាប់ខណៈពេលសមាជិកគណៈវិនិច្ឆ័យម្នាក់ទៀតលើកឡើងនូវចំណុចមួយ

ទទួលសញ្ញាបត្របញ្ជាក់ការដឹងគុណចំពោះការចូលរួមជាសមាជិកគណៈវិនិច្ឆ័យ

រូបថតជាក្រុមជាមួយគណៈវិនិច្ឆ័យ និងនិស្សិតជំនាន់ទី១០ បន្ទាប់ពីកិច្ចការពារគម្រោង

សូមអរគុណ CADT សម្រាប់ឱកាសនេះ🙏

សញ្ញាបត្របញ្ជាក់ការដឹងគុណ នៅមុខអគារ CADT

ទិញកាហ្វេជូនខ្ញុំ

ចូលចិត្តអត្ថបទនេះមែនទេ? សូមពិចារណាទិញកាហ្វេជូនខ្ញុំមួយកែវ ដើម្បីគាំទ្រការបង្កើតមាតិកាបច្ចេកទេសដែលមានគុណភាពបន្ថែមទៀត!